អំពីមជ្ឈមណ្ឌលធម្មកម្ពុជា

«ធម្មកម្ពុជា» ដែល​មាន​ន័យថា ​«ព្រះធម៌​នៅ​កម្ពុជា» ស្ថិត​ក្នុង​ភូមិរលួស ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ព្រះរាជាណាចក្រ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​ស្ថិត​ក្នុង​ជនបទ​ដែល​មាន​ចម្ងាយ​ប្រមាណ ១១២គ.ម ពី​រាជធានី​ភ្នំពេញ ឬ ប្រហែល ២០គ.ម ភាគពាយព្យ​ក្រុង​កំពង់ចាម។

មជ្ឈមណ្ឌល​កាលពីដើមឡើយជាមជ្ឈមណ្ឌល​វិបស្សនា​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជាដែល​បាន​បង្កើត​ឡើង​​នា​ពាក់កណ្ដាល​ទសវត្ស​រ៍ឆ្នាំ ១៩៩០ ក្នុង​ខេត្ត​កំពត ហើយ​បានផ្លាស់ប្ដូរ​ទីតាំង​របស់​ខ្លួនមក​ខេត្ត​កំពង់ចាម​នេះ។ មជ្ឈមណ្ឌល​ធម្មកម្ពុជានៅ​ខេត្តកំពង់ចាម បាន​បើក​វគ្គសិក្សា​ដំបូង​ក្នុងឆ្នាំ ២០១៥។

សព្វថ្ងៃ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ, សតិបដ្ឋាន និង វគ្គកុមារ ជារៀងរាល់ឆ្នាំ ។

 

ការធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​វិបស្សនាធម្មកម្ពុជា

ពី​ភ្នំពេញ៖

ឡានក្រុង និង/ឬ រថយន្ត​ទេសចរណ៍​នឹង​ជូន​អ្នក​ទៅ​ដល់​មជ្ឈមណ្ឌល​ធម្មកម្ពុជា​ដោយ​ផ្ទាល់។ សូម​ទាក់ទង​កក់​កន្លែង​តាម​លេខ ០៧៧ ២៣៣ ៧៤៧។

បើ​អ្នក​ចង់​ធ្វើ​ដំណើរដោយ​ខ្លួនឯង​ទៅ​មជ្ឈមណ្ឌល​ធម្មកម្ពុជា សូម​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ ៦ រួច​ប្ដូរ​ទៅ​ផ្លូវ​ជាតិ​លេខ ៧ នៅ​ស្គន់។ នៅពេល​ទៅ​ដល់​រង្វង់​មូល​ត្រើង (គីឡូម៉ែត្រ​ទី ១០៦) សូម​បត់​ឆ្វេង រួច​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៧១។ ប្រហែល ៦គ.ម ពី​រង្វង់មូលត្រើង អ្នក​នឹង​ឃើញ​ស្លាកសញ្ញា​មជ្ឈមណ្ឌល​ធម្មកម្ពុជា​នៅ​ខាងឆ្វេង​ដៃ រួចបត់ឆ្វេង​តាម​ស្លាកសញ្ញា​បង្ហាញ​ ហើយ​បន្ត​ធ្វើដំណើរ​តាម​ផ្លូវលំ​តូច​នោះ​ប្រហែល ១គ.ម ទៀត អ្នក​នឹង​ឃើញ​មជ្ឈមណ្ឌល។

ពី​កំពង់ចាម៖

សូម​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៧ ទិសដៅ​មក​ភ្នំពេញ។ នៅពេល​ទៅ​ដល់​រង្វង់​មូល​ត្រើង (ប្រហែល ១៤គ.ម ពី​ក្រុងកំពង់ចាម) សូម​បត់​ស្ដាំ រួច​ធ្វើ​ដំណើរតាម​ផ្លូវជាតិ​លេខ ៧១។ ប្រហែល ៦គ.ម ពី​រង្វង់មូលត្រើង អ្នក​នឹង​ឃើញ​ស្លាកសញ្ញា​មជ្ឈមណ្ឌល​ធម្មកម្ពុជា​នៅ​ខាងឆ្វេង​ដៃ រួចបត់ឆ្វេង​តាម​ស្លាកសញ្ញា​បង្ហាញ​ ហើយ​បន្ត​ធ្វើដំណើរ​តាម​ផ្លូវលំ​តូច​នោះ​ប្រហែល ១គ.ម ទៀត អ្នក​នឹង​ឃើញ​មជ្ឈមណ្ឌល។